ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ត្រូវបានគ្រូពេទ្យដាក់ឲ្យព្យាបាលនៅផ្ទះ

    BY Khmernote Media April 9, 2021
    ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ត្រូវបានគ្រូពេទ្យដាក់ឲ្យព្យាបាលនៅផ្ទះ

    នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។

    យោងតាមលិខិតរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្ននេះមានអ្នកជំងឺចំនួន ១៧នាក់កំពុងតែសម្រាកព្យាបាលនៅផ្ទះ ក្នុងនោះមានស្រី ១០នាក់ និងប្រុស ១៧នាក់៕

    Share This Post: