ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ស្ត្រីអាយុ៥៥ឆ្នាំម្នាក់ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ជាករណីទី២៥

    BY Khmernote Media April 9, 2021
    ស្ត្រីអាយុ៥៥ឆ្នាំម្នាក់ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ជាករណីទី២៥

    នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់ជាជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២:៥៦នាទីរសៀល។

    ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយ៥៥ឆ្នាំខាងលើ រស់នៅ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយស្ត្រីខាងលើបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ហើយ ចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃដដែល។ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកព្យាបាលដំបូង តម្រូវអោយក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ប៉ុន្តែអ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ០២:៥៦នាទីរសៀលនេះតែម្តង។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺស្ត្រីអាយុ៥៥ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕

    Share This Post: