កូវីដ-១៩
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់នៅក្រុងព្រះសីហនុ ឆ្លងជំងឺកូវីដ-១៩ ពេលនេះអាជ្ញាធរអោយបិទរោងចក្រជាបន្ទាន់លែងអោយចេញ-ចូល
BY Khmernote Media
April 9, 2021
យោងតាមលិខិតមួយច្បាប់របស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការជម្រាបជូនទៅអ្នកគ្រប់គ្រង់អគារស្នាក់នៅរួមបុគ្គលិករោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ានធិជ រីវើរ ថេកស្ថាយ មានអាសយដ្ឋាននៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ អោយធ្វើការផ្អាកបណ្តោះអាសន្នការចេញ-ចូលចំពោះអគារស្នាក់នៅរួមបុគ្គលិករោងចក្រ និងដាក់ជាមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លិខិតដដែលបានបន្តអោយដឹងថា ដោយសារថ្មីៗកន្លងទៅនេះមានបុគ្គលិកនៃរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ានធិជ រីវើរ ថេកស្ថាយ មានផ្ទុកវីរុសកូវីដ-១៩ ហើយគាត់ក៏បានធ្វើទំនាក់ទំនងបំពេញការងារជាមួយបុគ្គលិកផ្សេងទៀត៕
