កូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអាជីវករលក់ដូរក្នុងផ្សារអូរឬស្សី ចំនួន១៣៦នាក់ ដែលបានឆ្លងជំងឺកូវីដ១៩
BY Khmernote Media
April 9, 2021
នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។

យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ទាំង៥៤៤នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអាជីវករ ដែលលក់ដូរនៅក្នុងផ្សារអូរឬស្សីជាច្រើនកន្លែងចំនួន១៣៦នាក់ផងដែរ៕
