កូវីដ-១៩
រាលដាលដល់ផ្សារអូឡាំពិចទៀត! ស្ត្រីម្នាក់ជាអាជីវករលក់ដូរនៅផ្សារអូឡាំពិចជាន់ទី១ បានឆ្លងជំងឹកូវីដ១៩
BY Khmernote Media
April 9, 2021
នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះ ៥៤៤នាក់ ជាអ្នកនៅក្រុងភ្នំពេញ។

មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង៥៤៤នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ឈ្មោះ វ៉ាន់ ឡាឌី ភេទស្រី អាយុ៤១ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារអូឡាំពិចជាន់ទី១ ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ០៩ ផ្លូវ២០៧ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដូច្នេះអ្នកធ្លាប់ពាក់ព័ន្ធជាមួយស្ត្រីខាងលើ សូមប្រញាប់ទៅធ្វើតេស្តភ្លាម៕
