ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នករត់កង់បីម្នាក់បានឆ្លងជំងឺកូវីដ១៩ សូមអ្នកពាក់ព័ន្ធជាមួយបុរសរូបនេះ ប្រញាប់មកធ្វើតេស្ត

    BY Khmernote Media April 9, 2021
    អ្នករត់កង់បីម្នាក់បានឆ្លងជំងឺកូវីដ១៩ សូមអ្នកពាក់ព័ន្ធជាមួយបុរសរូបនេះ ប្រញាប់មកធ្វើតេស្ត

    នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៦នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៥៧៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ហើយក្នុងនោះ ៥៤៤នាក់ ជាអ្នកនៅរាជធានីភ្នំពេញ។

    មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង៥៤៤នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ឈ្មោះ យន យុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នករត់កង់បី ទីលំនៅបច្ចុប្បន្ននៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដូច្នេះអ្នកធ្លាប់ពាក់ព័ន្ធជាមួយបុរសខាងលើ សូមប្រញាប់ទៅធ្វើតេស្តភ្លាម៕

    Share This Post: