កូវីដ-១៩
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រដ្ឋាភិបាល នឹងជួយបង់ថ្លៃទឹកនិងអគ្គិសនី រយៈពេល៣ខែ ចំពោះគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩
BY Khmernote Media
April 10, 2021
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា រដ្ឋភិបាលនឹងធ្វើការជួយបង់ថ្លៃទឹកនិងអគ្គិសនីរយៈពេល៣ខែ ចំពោះគ្រួសារដែលមានសមាជិកឆ្លងជំងឺកូវីដ-១៩ ដែលមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។

ក្នុងនោះដែរសម្តេចបានបញ្ជាក់ថាចំពោះសមាជិកគ្រួសារដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នោះរដ្ឋាភិបាលនឹងធ្វើបង់ថ្លៃទឹកភ្លើងរយៈពេល៥ខែ ដើម្បីជួយសម្រាលបន្ទុកដល់ពួកគាត់៕

