ស្រីៗប្រយ័ត្នខ្លួន ពេលចូលក្នុងបន្ទប់ផ្លាស់ខោអាវ ប្រយ័ត្នស៊យធំដោយសារប៊ិចបង្កប់កាមេរ៉ានេះ
ស្ត្រីជនជនជាតិសឹង្ហបុរីម្នាក់បានរកឃើញប៊ិច ដែលមានបង្កប់កាមេរ៉ានៅក្នុងបន្ទប់ប្តូរសំលៀកបំពាក់ក្នុងហាងលក់សំលៀកបំពាក់ កីឡាមួយកន្លែងក្នុងប្រទេសសឹង្ហបុរី។ ស្ត្រីរងគ្រោះរូបនេះមានឈ្មោះថា Doreen ហើយនាងបានរៀបរាប់តាមរយៈគណនី Facebook របស់នាងថា នាងបានទៅទិញសំលៀកបំពាក់នៅក្នុងហាងលក់សំលៀកបំពាក់កីឡាមួយកន្លែង ហើយក្នុងពេលទិញនោះនាងបានទៅលសំលៀកបំពាក់នៅក្នុងបន្ទប់មួយ ស្រាប់តែប្រទះឃើញមានប៊ិច ដែលបង្កប់ដោយកាមេរ៉ាមួយនៅពីលើបន្ទប់នោះ។
នាងក៏បានយកប៊ិចនោះ និងបានទៅសួរនាំបុរសម្នាក់ជាអ្នកលក់ក្នុងហាងនោះ ហើយពួកគេក៏បានប្រកែកគ្នា ខណៈនោះបុរសដែលឈ្មោះថា Jia Jun បានរុញនាងឲ្យដួល នឹងមានស្នាមជាំនៅលើជើងទៀតផង។ ក្រោយមកនាងបានទៅប្តឹងប៉ូលិសដើម្បីដោះស្រាយបញ្ហានេះ ហើយខាងប៉ូលិសបានរកឃើញថាបុរសកំហូចខាងលើនេះបានធ្វើសកម្មភាពនេះរយៈពេល ៩ ខែមកហើយ ហើយពេលនេះដែរខាងប៉ូលិសកំពុងតែចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះករណីមួយនេះ៕
ប្រភព៖ thecoverage







