ខ្មែរណូត

ស្វែងរក

  • PR

    Couple Run Season 3 ត្រូវបានរៀបចំក្នុងខេត្រសៀមរាបក្រោមប្រធានបទថ្មី ដែលអ្នកគ្រប់គ្នានឹកស្មានមិនដល់

    BY Khmernote Media February 24, 2018
    Couple Run Season 3 ត្រូវបានរៀបចំក្នុងខេត្រសៀមរាបក្រោមប្រធានបទថ្មី ដែលអ្នកគ្រប់គ្នានឹកស្មានមិនដល់

    បើយើងរំលឹកពីកម្មវិធី Couple Run អ្នកគ្រប់គ្នាប្រាកដជានឹកដល់ថ្ងៃ 14 កុម្ភះ ដែលជាថ្ងៃទិវានៃសេចក្ដីស្រលាញ់ ហើយក៏ជាថ្ងៃដែលក្រុមហ៊ុន Watch Empire ជាអ្នកនាំចូលម៉ាកនាឡិការ Ice-Watch Versus Versace និង Nautical បានរៀបចំកម្មវិធីនេះឡើងនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកផងដែរ។ គួររំលឹកផងដែរថាក្រុមហ៊ុន Watch Empire បានរៀបចំកម្មវិធីកម្ម Couple Run ចំនួនពីរលើករួចទៅហើយគឺចាប់ពីឆ្នាំ ២០១៦ ឆ្នាំ២០១៧ ដោយបានទទួលជោគជ័យយ៉ាងខ្លាំង គឺមានអ្នកចូលរួមរត់លេងកំសាន្តជាច្រើនកុះករផងដែរ។ហើយនេះគឺជាលើទី ៣ ហើយដែលក្រុមហ៊ុនបានរៀបចំកម្មវិធីដ៏អស្ចារ្យមួយឡើងម្ដងទៀតក្នុង គោលបំណងផ្ដោតទៅលើ ការបង្ហាញអោយដឹងពីអត្ថន័យនៃសេចក្ដីស្រលាញ់យ៉ាងពិតប្រាកដទៅយុវវ័យ ដោយអោយពួកគាត់នាំមនុស្សជាទីស្រលាញ់របស់គាត់មកធ្វើរឿងល្អៗដើម្បីសង្គមជាតិ ជៀសវាងការប្រព្រឹត្តខុសពីប្រពៃណី ព្រមទាំងប្រមូលថវិកាតាមរយះការលក់សំបុត្រយកទៅបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ។

    យ៉ាងណាមិញនៅថ្ងៃទី 22 កន្លងមកនេះនៅឯសណ្ឋាគា Sun&Moon Urban Hotel ក្នុងកម្មវិធីសន្និសិទ្ធកាសែតរបស់ Couple Run 2018 បានបង្ហាញឡើងវិញជាថ្មី អំពីរគោលបំណងការៀបចំកម្មវិធីនេះក្រោមប្រធានបទថ្មី និងការបន្ថែមនូវកម្មវិធីថ្មីមួយចំនួនដែលនឹងធ្វើអោយបរិយានៃកម្មវិធី កាន់តែពិសេសជាងឆ្នាំមុនៗ។ លោក សួងស៊ីម អគ្គនាយកក្រុមហ៊ុន Watch Empire បានបង្ហាញអោយដឹងថា កម្មវិធី couple run នឹងធ្វើឡើងនៅថ្ងៃទី 08 មិនា នៅឯផ្សារាត្រីផាមកុនតឺន័រខេត្តសៀមរាប ហើយមូលហេតុដែលជ្រើសយកថ្ងៃទី 8មិនានេះ ក៏ព្រោះតែការរៀបចំកម្មវិធីចង់ផ្ដោតទៅលើនារីវិញម្ដង។ លោកសួងស៊ីម បានបញ្ជាក់ថា “ បច្ចុប្បន្នស្ត្រីមានសិទ្ធស្មើរបុរស ហើយគាត់ក៏បានចូលរួមចំណែកសង្គមជាច្រើនផងដែល ប៉ុន្តែពួកគាត់នៅតែត្រូវការយកចិត្តទុកដាក់ជាពិសេសពីមនុស្សគ្រប់នៅជុំវិញខ្លួនគាត់ ព្រោះជាការពិតស្ត្រីមួយចំនួនធំដែលគាត់ចេញមកធ្វើការក្នុងសង្គម ពិតជាមិនរឹងមាំដូចអ្វីដែលបានឃើញឡើយ គាត់ងាយនឹងឆាប់បាក់ទឹកចិត្ត រឺ ចុះចាញ់នឹងបញ្ហាដែលគាត់កំពុងប្រឈមមុខ ដូចនេះយើងទាំងអស់គ្នាគួរយកចិត្តទុកដាក់លើរឿងនេះ។ បន្ថែមលើនេះក៏ជាឱកាសបំផុសស្មារតីប្រជាជនយើងអោយចូលរួមជួយដល់មន្ទីពេទ្យគន្ធបុប្ផានៅឯខេត្រសៀមរាបដូចគ្នា។

    ចំណែកឯលោកមុត បញ្ញា ដែលជាប្រធានផ្នែកលក់និងទីផ្សាររបស់ Watch Empire វិញបានបង្ហាញថា «ជាក់ស្តែង​ការលក់សំបុត្រ​មួយតម្លៃ ​១៩៨០០រៀល នេះក្រុមហ៊ុនពុំបានកាត់យកប្រាក់ចំណេញឡើយ ព្រោះអ្នកចូលរួមគាត់ទទួល​មក​វិញ​លើសតម្លៃសំបុត្រសឹងតែគុណនឹង៧ ព្រោះ​គ្រាន់តែកាបូបរបស់ Ice Watch មួយតម្លៃ ៣៥ដុល្លារ បាត់​ទៅ​ហើយ និង​នៅ​មាន​វត្ថុអនុស្សាវរីយ៍​ជា​ច្រើន​ទៀត។» បន្ថែមលើនេះ កម្មវិធីឆ្នាំនេះនឹងមានការលេងម្សៅពណ៍នៅពេលរត់ ដែលតំណាងអោយការផ្ដល់ក្ដីស្រលាញ់អោយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ជាតិសាសន៍។
    ដោយឡែក កញ្ញា មាស សុខសោភា វិញបានលើកឡើងដូចគ្នាថា កញ្ញានឹងយកបទចម្រៀងថ្មីដែលចេញនៅមុនថ្ងៃ 8 មិនា ដោយបទចម្រៀងនោះ និយាយអំពីរអារម្មណ៍មនុស្សស្រីក្រោយរៀបការរួចយកមកសម្ដែងក្នុងកម្មវិធីនេះផងដែល។

    គួរបញ្ជាក់ផងដែល កម្មវិធី Couple Run ក៏មានចូលរួមគាំទ្រ ពីសំណាក់ក្រុមហ៊ុនជាដៃគូរដូចជា៖

    ផលិតផលជំនួយកម្លាំងនិងស្មារតី Berocca ដែលជាExclusive Partner របស់កម្មវិធី។ គ្រឿងសម្អាង Revlon, ក្រុមហ៊ុនទេសចរណ៍ ពិភពរស្មីធួរ & ត្រាវែល ដែលជា Main-Sponsor ហើយមានការចូលរួមសហការពី ហាងម៉ាស្សាឆាមអែនឆាម, CAM-IDEA, BOWDLER, Mosso somnus ។ ព្រមទាំងផ្ដល់ទីតាំងសម្រាប់រៀបចំកម្មវិធី ពីផ្សារាត្រី ផាមកុងតឺន័រផងដែល ។ លោកអ្នកអាចរកទិញសំបុត្រ​ទាំង ៦សាខារបស់ក្រុមហ៊ុន Watch Empire និងភ្នាក់ងារស្ម័គ្រចិត្តនៅ ខេត្តសៀមរាបតាមអាស័យដ្ឋានដូចខាងក្រោម៖

    Ice-Watch មុនីវង្ស៖ ផ្ទះ 169Eo ផ្លូវ 93 មហាវីថីមុនីវង្ស មនោរម្យ 7មករា ភ្នំពេញ ទូរសព្ទ ០៧៧ ៧៥ ១០ ០០
    Ice-Watch អ៉ីអនមល៖ ជាន់ទី១ ជិត Chat time ទល់មុខ Lock & Lock ទូរសព្ទ ០៧៧ ៨៥ ១០ ០០
    Ice-Watch ស្ទឹងមានជ័យ ៖ ក្នុងទំនើបស្ទឹងមានជ័យថ្មី ជាន់ផ្ទាល់ដី ទល់មុខ Lucky Super market ទូរសព្ទ ០៩៥ ៨៥ ១០ ០០
    Ice-Watch សូរិយា៖ ជាន់ទី២, នៅទល់មុខ Lotteria Burger, ទូរសព្ទ ០៧៨ ៨៥ ១០ ០០
    Ice-Watch សៀមរាប៖ ផ្ទះ 11E0 ផ្លូវជាតិលេខ 6 (នៅកាច់ជ្រុងស្តុបសណ្ឋាគារ សុខា និង ត្រីកោណមាត , ជិតព្រះអង្គចេក ព្រះអង្គចម) ទូរសព្ទ ០៩៥ ៨៨៨ ៨៥០
    Ice-Watch បាត់ដំបង៖ ផ្ទះលេខ 91E0 ផ្លូវលេខ 3 ជិតសណ្ឋាគារប៉ារីស ទូរសព្ទ ០៧៧ ៣០ ៣០ ០០។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay