អន្តរជាតិ
ដំណោះស្រាយពេលមានសត្វល្អិតវារចូលទៅក្នុងរន្ធត្រចៀករបស់អ្នក
BY Khmernote Media
August 14, 2018
ក្នុងករណីចៃដន្យចំនួនសត្វល្អិតខ្លះបានវារចូលទៅក្នុងរន្ធត្រចៀករបស់អ្នក និងបានបង្កឲ្យអ្នកមានការរម៉ាស់ និងមានការឈឺចាប់ផងដែរ។ ប្រសិនបើអ្នកជួបប្រទះករណីមួយនេះ សូមធ្វើដូចការណែនាំខាងក្រោមនេះ៖
១៖ ធ្វើចិត្តឲ្យស្ងៀម កុំផ្អើលឆោរឡោរ។
២៖ សូមកុំយកសំឡីមកត្បារត្រចៀក ព្រោះវាអាចរុញសត្វល្អិតនោះចូលទៅក្នុងរន្ធត្រចៀកកាន់តែជ្រៅ។
៣៖ យកប្រេងអូលីវពីរបីដំណក់មកបន្តក់ក្នុងត្រចៀក ពេលនោះសត្វល្អិតនោះនឹងវារចេញមកក្រៅដោយខ្លួនឯង។
៤៖ ក្នុងករណីដែលសត្វល្អិតនោះមិនទាន់វារចេញមកទៀត សូមទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz