ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ រាជធានីភ្នំពេញមានអ្នកឆ្លងកូវីដ១៩ថ្មីបន្ថែម ៤៥៤នាក់ទៀត

    BY Khmernote Media April 10, 2021
    ថ្ងៃនេះ រាជធានីភ្នំពេញមានអ្នកឆ្លងកូវីដ១៩ថ្មីបន្ថែម ៤៥៤នាក់ទៀត

    នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៧៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩៦នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៧៧នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤៧៧នាក់ នៅរាជធានីភ្នំពេញមានចំនួនសរុប ៤៥៤នាក់ ក្នុងនោះមានជនជាតិខ្មែរ ៤៥៣នាក់ (ស្ត្រី ៣៧៧នាក់ និងបុរស ៧៦នាក់) និងជនជាតិចិន ១នាក់ ជាស្ត្រី។ មានអ្នកជំងឺ ១នាក់ ក្នុងចំណោមអ្នកជំងឺខាងលើនេះ បានទទួលមរណៈភាពកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១៕

    Share This Post: