ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    NASA បាញ់បង្ហោះយាន Parker Probe តម្លៃ ១,៥ ពាន់លានទៅក្បែរផ្ទៃព្រះអាទិត្យ ដោយជោគជ័យ

    BY Khmernote Media August 13, 2018
    NASA បាញ់បង្ហោះយាន Parker Probe តម្លៃ ១,៥ ពាន់លានទៅក្បែរផ្ទៃព្រះអាទិត្យ ដោយជោគជ័យ

    ទីបំផុតទៅយានអវកាស Parker Probe របស់អង្គការ NASA ត្រូវបានគេបង្ហោះទៅកាន់តំបន់ក្បែរនឹងព្រះអាទិត្យបានដោយ ជោគជ័យ នេះបើយោងតាមសារព័ត៌មានអេឡិចត្រូនិច Daily Mail។ យានអវកាស Parker Probe គឺជាប្រភេទយាន អវកាសដែលបញ្ជាដោយមនុស្សយន្ត ហើយយាននេះអាចបើកទៅជិតនឹងព្រះអាទិត្យ និងអាចសិក្សាពីព្រះអាទិត្យបានច្បាស់ជាងយានអវកាសធម្មតា។

    បើតាមអង្គការ NASA បានឲ្យដឹងថា យានមួយនេះមានតម្លៃរហូតដល់ ១,៥ ពាន់លានដុល្លារ អាចបើកបានក្នុងល្បឿន ៦៩២ ០១៧ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចស្ថិតនៅចម្ងាយ ៦ ១១៥ ៥០៧ គីឡូម៉ែត្រពីផ្ទៃព្រះអាទិត្យ។ Parker Probe បានបំបែក កំណត់ត្រាជាយានអវកាសដែលមានល្បឿនលឿនបំផុតក្នុងពិភពលោក ហើយគេរំពឹងថាយានមួយនេះនឹងអនុញ្ញាតឲ្យគេអាច សិក្សាពិភពខាងក្រៅបានយ៉ាទូលំទូលាយផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay