កូវីដ-១៩

កើនឡើងកាន់តែច្រើន! មិនទាន់ស្ងាត់បានប៉ុន្មានរយៈផង ថ្ងៃនេះប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៧៨៩នាក់​ និងបាត់បង់ជីវិតម្នាក់បន្ថែមទៀត

BY
autoadmin
April 10, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៧៨៩ករណី បូករួមទាំងការស្លាប់ថ្មីម្នាក់ផងដែរ ហើយមានតែ ៨នាក់ ប៉ុណ្ណោះដែលជាករណីមកពីបរទេស។ តួលេខថ្មីៗនេះបាននាំឱ្យចំនួនករណីជំងឺ COVID-19 របស់ប្រទេសថៃមានសរុបដល់ទៅ ៣១,៥៦៨ករណី ហើយការស្លាប់បានកើនឡើងដល់ ៩៧ ករណីផងដែរ។ យើងសង្កេតឃើញថា ប្រទេសថៃមានការកើនឡើងនូវករណីថ្មីៗឡើងវិញ ដែលសូម្បីតែពិធីបុណ្យចូលឆ្នាំរបស់ប្រទេសនេះ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការលេងជះទឹក និងការប្រមូលផ្ដុំក្នុងចំនួនច្រើននោះដែរ។

ថ្វីបើប្រទេសថៃមានការករណីជំងឺ COVID-19 ច្រើនយ៉ាងណាក៏ដោយ ប្រទេសនេះគឺមានករណីស្លាប់តិចតួចបំផុត ខណៈអ្នកជំងឺ ២៨,១៦១ នាក់ ឬ ៨៨.៩៥% បានជាសះស្បើយ និងរំសាយទៅផ្ទះវិញរួចមកហើយ និងមានអ្នកជំងឺ ៣,៤០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រឡេកទៅមើលករណីជំងឺ COVID-19 នៅទូទាំងពិភពលោកវិញ មានករណីជំងឺ COVID-19 ថ្មីចំនួន ៧៨៥,៨៩៦ ករណី និងការស្លាប់ថ្មីចំនួន ១៣,២៦៨ ត្រូវបានគេកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីសរុបមានដល់ ១៣៥.២៩ លានករណី និងការស្លាប់មាន ២.៩២ ករណី ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: