ព័ត៌មានជាតិ

ក្រសួងព្រមានចាត់វិធានការផ្លូវច្បាប់ និងស្នើអោយសមត្ថកិច្ច ចុះដកហូតឧបករណ៍ ប្រសិនបើ K01 នៅបន្តផ្សាយព័ត៌មានទៀត

BY
Sovann
April 10, 2021

យោងតាមសេចក្តីជូនដំណឹងមួយរបស់ក្រសួងព័ត៌មានបានជូនដំណឹងដល់សាធារណជនអោយបានជ្រាបថា ដោយពិនិត្យឃើញថាបុគ្គលឈ្មោះ ឃឿន សុឡា ហៅ K01 នៅតែប្រព្រឹត្តកំហុសឆ្គងក្នុងការអនុវត្តវិជ្ជាជីវៈជាអ្នកសារព័ត៌មានដោយបានផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈញុះញង់ បង្កចលាចលក្នុងសង្គម និងបុគ្គលរូបនេះធ្លាប់បានធ្វើកិច្ចសន្យាកែប្រែកំហុសឆ្គងកន្លងមក ក្រសួងបានសម្រេចលុបអាជ្ញាប័ណ្ណរបស់បុគ្គលខាងលើជាអ្នកសារព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីបុគ្គលខាងលើនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងព័ត៌មាននិងស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចុះដកហូតឧបករណ៍ និងសម្ភារៈដែលបម្រើការងារផ្សព្វផ្សាយ និងចាត់វិធានការទៅតាមនិតិវិធីច្បាប់៕

Share This Post: