កូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអាជីវករលក់ដូរក្នុងផ្សារអូរឬស្សី ចំនួន៦៧នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ កាលពីម្សិលមិញ
BY Khmernote Media
April 11, 2021
នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៧៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩៦នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៧៧នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។

យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ទាំង៤០២នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអាជីវករ ដែលលក់ដូរនៅក្នុងផ្សារអូរឬស្សីជាច្រើនកន្លែងចំនួន៦៧នាក់ផងដែរ៕
