កូវីដ-១៩
ចូលរួមរំលែកទុក្ខផង! អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀតហើយបានបាត់បង់ជីវិត
BY Khmernote Media
April 11, 2021
យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលបានឲ្យដឹងថា មានជនជាតិខ្មែរ ចំនួន២នាក់ទៀត បានស្លាប់បាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩ ដែលអ្នកជំងឺទាំង២នាក់នោះមានដូចខាងក្រោម៖

១- ស្ត្រីជនជាតិខ្មែរ អាយុ៧២ឆ្នាំ ដែលរស់នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទីរសៀល
២- បុរសជនជាតិខ្មែរ អាយុ៤៨ឆ្នាំ ដែលរស់នៅភូមិព្រែករាំង ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិតពេលចូលដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៥៥នាទីរសៀល។ សូមអានព័ត៌មានលំអិតខាងក្រោម៖
