ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រដ្ឋបាលរាជធានី ប្រកាសរកអ្នកជំងឺកូវីដ ចំនួន១៣នាក់ ដែលនៅពុំទាន់រកឃើញ

    BY Khmernote Media April 11, 2021
    រដ្ឋបាលរាជធានី ប្រកាសរកអ្នកជំងឺកូវីដ ចំនួន១៣នាក់ ដែលនៅពុំទាន់រកឃើញ

    កាលពីម្សិលមិញនេះដែររដ្ឋបាលរាជធានីភ្នំពេញបានប្រកាសរកអ្នកជំងឺកូវីដ-១៩ ចំនួន៥៦នាក់ដែលរកពុំទាន់ឃើញដោយសារតែពួកគាត់ពុំបានបំពេញព័ត៌មានលំអិតក៏ដូចជាលេខទូរស័ព្ទទំនាក់ទំនង។ មកទល់នឹងពេលនេះដែរអ្នកទាំង៥៦នាក់ បានរកឃើញខ្លះហើយនៅសល់តែ ១៣នាក់ទៀតប៉ុណ្ណោះដែលរកពុំទាន់ឃើញ ហើយប្រសិនបើពួកគាត់រឺក៏ក្រុមគ្រួសារបានទទួលដំណឹងនេះ សូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរដែលនៅជិតបំផុតជាបន្ទាន់ រឺទាក់ទងលេខ ១២៩៩ ឬ ១១៥។

    គួរបញ្ជាក់ផងដែរថា អ្នកជំងឺទាំង១៣នាក់នោះរួមមានអាជីវករផ្សារអូរឫស្សីចំនួន៤នាក់ កម្មកររោងចក្រ ឌីនហាន ចំនួន៦នាក់ អាជីវករផ្សារចាស់ចំនួន០១នាក់ និងមានអ្នកជំងឺ០២នាក់ផ្សេងទៀត៕

    Share This Post: