ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អាជ្ញាធររាជធានីភ្នំពេញ ទុកពេល៣ថ្ងៃអោយអ្នកជំងឺកូវីដ ៩នាក់បង្ហាញខ្លួន ហើយព្រមានចាត់វិធានការផ្លូវច្បាប់ បើនៅបន្តគេចវេះ

    BY Khmernote Media April 12, 2021
    អាជ្ញាធររាជធានីភ្នំពេញ ទុកពេល៣ថ្ងៃអោយអ្នកជំងឺកូវីដ ៩នាក់បង្ហាញខ្លួន ហើយព្រមានចាត់វិធានការផ្លូវច្បាប់ បើនៅបន្តគេចវេះ

    កាលពីពេលកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសរកអ្នកជំងឺកូវីដ-១៩ ចំនួន៥៦នាក់ដែលរកពុំទាន់ឃើញដោយសារតែពួកគាត់ពុំបានបំពេញព័ត៌មានលំអិតក៏ដូចជាលេខទូរស័ព្ទទំនាក់ទំនង។ មកទល់នឹងពេលនេះដែរអ្នកទាំង៥៦នាក់ បានរកឃើញ ៤៧នាក់ហើយនៅសល់តែ ៩នាក់ទៀតប៉ុណ្ណោះដែលរកពុំទាន់ឃើញ ហើយប្រសិនបើពួកគាត់រឺក៏ក្រុមគ្រួសារបានទទួលដំណឹងនេះ សូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរដែលនៅជិតបំផុតជាបន្ទាន់ រឺទាក់ទងលេខ ១២៩៩ ឬ ១១៥។

    ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញបានដាក់កំហិតដល់អ្នកជំងឺទាំង៩នាក់នេះ ដោយត្រូវធ្វើការបង្ហាញខ្លួនជាបន្ទាន់ក្នុងរយៈពេល៣ថ្ងៃ ជាកំហិត គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ ក្នុងករណីសាមីជនមិនបានមកបង្ហាញខ្លួនតាមការកំណត់នោះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ដូចខាងក្រោម៕

    Share This Post: