ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    នៅផ្សារចាស់ មានអ្នកលក់បន្លែ និងអ្នកលក់ចាប់ហួយកើតកូវីដ ហើយមានអ្នកកើតកូវីដម្នាក់ធ្លាប់ទៅប្តូរចិញ្ចៀននៅទីនោះ, សូមអ្នកលក់ក្នុងផ្សារចាស់ទាំងអស់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក

    BY Khmernote Media April 12, 2021
    នៅផ្សារចាស់ មានអ្នកលក់បន្លែ និងអ្នកលក់ចាប់ហួយកើតកូវីដ ហើយមានអ្នកកើតកូវីដម្នាក់ធ្លាប់ទៅប្តូរចិញ្ចៀននៅទីនោះ, សូមអ្នកលក់ក្នុងផ្សារចាស់ទាំងអស់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញសេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ​ទិញបន្លែ, ទិញចាប់ហួយ និងកន្លែងលក់គ្រឿងអលង្ការ នៅ ផ្សារចាស់ ទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុមាន ទី១. អ្នក​ជំងឺកូវីដ១៩​ ជាអ្នកលក់បន្លែ ទី២. អ្នក​ជំងឺកូវីដ១៩​ ជាអ្នកលក់ចាប់ហួយ និងទី៣. អ្នក​ជំងឺកូវីដ១៩ ទៅប្តូរចិញ្ចៀន។

    សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!

    Share This Post: