កូវីដ-១៩

BREAKING NEWS! ប្រទេសថៃថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩៨៥នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

BY
autoadmin
April 12, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នារសៀលថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៩៨៥នាក់ ហើយចំនួននេះគឺជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីប្រទេសថៃបានកត់ត្រាវត្តមាននៃជំងឺ COVID-19 កាលពីឆ្នាំមុន ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៣៣,៦១០ ករណី។ យ៉ាងណាក៏ដោយមិនមានអ្នកស្លាប់ថ្មីត្រូវបានកត់ត្រាទេ ដូច្នេះការស្លាប់នៅតែមាន ៩៧ នាក់ដដែល។

គិតត្រឹមថ្ងៃច័ន្ទនេះចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃបានកើនឡើងដល់ ៣៣,៦១០ នាក់ ដោយក្នុងចំណោមនោះមាន ៣០,៤០៧ នាក់ ជាការចម្លងនៅក្នុងស្រុក រួមទាំង ១៧,៨៧៧ នាក់ ត្រូវបានរកឃើញតាមរយៈការចុះយកសំណាកដោយមន្ត្រីសុខាភិបាល ខណៈ ៣,២០៣ នាក់ ជាអ្នកត្រឡប់ពីបរទេសវិញ។ រហូតមកដល់ពេលនេះ មានអ្នកជំងឺ COVID-19 ចំនួន ២៨,២៤៨ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញអ្នក ហើយអ្នកជំងឺចំនួន ៥,២៦៥ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: