ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា មានអ្នក​ជំងឺកូវីដ១៩ ជាអ្នកលក់ត្រី បានទៅទទួលទិញត្រី នៅបេនឡាន និងផ្សារច្បារអំពៅ រៀងរាល់ថ្ងៃរហូតដល់ថ្ងៃធ្លាក់ខ្លួនឈឺ

    BY Khmernote Media April 12, 2021
    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩  បញ្ជាក់ថា មានអ្នក​ជំងឺកូវីដ១៩ ជាអ្នកលក់ត្រី បានទៅទទួលទិញត្រី នៅបេនឡាន និងផ្សារច្បារអំពៅ រៀងរាល់ថ្ងៃរហូតដល់ថ្ងៃធ្លាក់ខ្លួនឈឺ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ (ជាពិសេសអ្នកលក់ត្រី) និងអ្នកពាក់ព័ន្ធទាំងអស់នៅបេនឡាន​ផ្សារច្បារអំពៅ និងផ្សារច្បារអំពៅ​​ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុមានអ្នក​ជំងឺកូវីដ១៩ ជាអ្នកលក់ត្រី បានទៅទទួលទិញត្រី នៅបេនឡាន ផ្សារច្បារអំពៅ ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃធ្លាក់ខ្លួនឈឺ ដើម្បីយកទៅលក់បន្តនៅផ្សារបឹងត្របែកផ្លាហ្សា។

    សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

    Share This Post: