BREAKING NEWS – រកឃើញអ្នកវិជ្ជមានកូវីដ១៩ លើកដំបូងនៅខេត្តក្រចេះ ជាកម្មកររោងចក្រ ឌីន ហាន
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តក្រចេះ បានឲ្យដឹងថា អាជ្ញាធរបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ លើកដំបូង ០១ករណី នៅក្នុងស្រុកស្នួល ខេត្តក្រចេះ លើឈ្មោះ ជុំ ចន្ទី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរជាកម្មកររោងចក្រ ឌីន ហាន មានទីលំនៅបច្ចុប្បន្ន ភូមិវាលបីចក្រីហេង ឃុំត្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ស្ត្រីខាងលើ បានធ្វើដមណើរត្រឡប់មកពីរាជធានីភ្នំពេញ មកដល់ភូមិខាងលើនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ហើយមន្ត្រីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋានបានឲ្យធ្វើចត្តាឡីស័កនៅផ្ទះ។ បន្ទាប់ពីទទួលបានព័ត៌មានថា រោងចក្រ ឌីន ហាន មានករណីផ្ទុះវិជ្ជមានកូវីដ១៩ មន្ត្រីជំនាញសុខាភិបបាល និងអាជ្ញាធរមូលដ្ឋាន បានបញ្ជូនស្ត្រីខាងលើទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្នួល។ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ស្ត្រីខាងលើមានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក មន្ត្រីជំនាញសុខាភិបាលបានយកសំណាកទៅពិនិត្យតេស្តរកមេរោគកូវីដ១៩ ជាលទ្ធផលគឺវិជ្ជមានជំងឺកូវីដ១៩។ បច្ចុប្បន្ន អ្នកជំងឺរូបនេះត្រូវបានក្រុមគ្រូពេទ្យដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួល៕
