កូវីដ-១៩
អ្នកកើតកូវីដ១៩ បានទៅដើរផ្សារទំនើបម៉ាក្រូ នៅថ្ងៃទី០៤ ខែមេសា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក
BY Khmernote Media
April 12, 2021
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងនៅលើ Facebook ថា អ្នកកើតជំងឺកូវីដ១៩ ធ្លាប់បានទៅផ្សារទំនើបម៉ាក្រូ នៅវេលាម៉ោង២រសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១កន្លងទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានបង្ហោះឲ្យដឹងថា៖ មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកដើរផ្សារ និងបុគ្គលិកនៅ ផ្សារម៉ាគ្រូ (Makro) ⏰ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៤៖២៥ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ នៅផ្សារអូរឫស្សី បានទៅដើរផ្សារនៅទីតាំងខាងលើនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ សូមអរគុណ!
