កូវីដ-១៩
អ្នកពាក់ព័ន្ធផ្សារអូរឬស្សីចំនួន៣៦នាក់ទៀត ដែលឆ្លងកូវីដ១៩ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណ, មានទាំងអ្នកលក់ទឹកអំពៅ អ្នករត់ម៉ូតូឌុបទៀត
BY Khmernote Media
April 12, 2021
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ២៧៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៧៧នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។

យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ទាំង១៩៨នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធនឹងផ្សារអូរឬស្សីចំនួន៣៦នាក់ផងដែរ ដែលមានដូចខាងក្រោម៖

