អ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់បី ចំនួន៥នាក់បានឆ្លងជំងឺកូវីដ១៩
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ២៧៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៧៧នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។

យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង១៩៨នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានជាអ្នករត់ម៉ូតូឌុប និងរត់ម៉ូតូកង់៣ចំនួន៥នាក់៖
១- ឈ្មោះ ណុប ចាន់ណារិទ្ធ ភេទ ប្រុស ជាអ្នករត់ម៉ូតូ ផ្សារអូរឬស្សី ស្នាក់នៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក
២- ឈ្មោះ ធី សេងលី ភេទ ប្រុស ជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៣- ឈ្មោះ សួន វណ្ឌី ភេទ ប្រុស ជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៤- ឈ្មោះ ឈួន និត ភេទ ប្រុស ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅ ផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៥- ឈ្មោះ ជា ចិន ភេទ ប្រុស ជាអ្នករត់ម៉ូតូកង់បី ស្នាក់នៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន
