កូវីដ-១៩

ចូលរួមរំលែកទុក្ខផង! ពលរដ្ឋខ្មែរចំនួន៣នាក់ទៀតហើយ បានទទួលមរណភាព ដោយសារតែជំងឺកូវីដ១៩

BY
Khmernote Media
April 13, 2021

យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះបានឲ្យដឹងថា មានករណីស្លាប់បាត់បង់ជីវិតជនជាតិខ្មែរចំនួន៣នាក់ទៀត ដោយសារតែជំងឺកូវីដ១៩ រួមមាន៖

១- មន្ទីរពេទ្យហ្លួងម៉ែ បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៧៩ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង០០នាទី។

២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ៥៩ឆ្នាំ មានអាសយដ្ឋាន រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០០ និង៣០នាទី។

៣- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ មានអាសយដ្ឋាន រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦ និង៤០នាទីព្រឹក ជាមួយនឹងស្ថានភាពស្លាប់បាត់បង់ជីវិត រួចទៅហើយមុនពេលចូលដល់មន្ទីរពេទ្យ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

Share This Post: