ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ថា រកឃើញវិជ្ជមាន លើអាជីវករផ្សារចាស់ជាច្រើននាក់

    BY Khmernote Media April 13, 2021
    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ថា រកឃើញវិជ្ជមាន លើអាជីវករផ្សារចាស់ជាច្រើននាក់

    យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់មុននេះបន្តិចបានអោយដឹងថា អាជីវករផ្សារចាស់ជាច្រើននាក់ត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ-១៩ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានរៀបរាប់ថា៖ គិតត្រឹមវេលានេះ មាន អាជីវករលក់ដូរនៅ​ ផ្សារចាស់ ជាច្រើនអ្នក (១០នាក់ជាង) ដែលបានធ្វើតេស្ដរកឃើញ វិជ្ជមាន​ មេរោគកូវីដ១៩។ (ចំនួនលម្អិតនឹងផ្សាយជូននៅថ្ងៃស្អែក) សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារចាស់ ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ ​វិទ្យាល័យ​បាក់ទូក,​ វិទ្យាល័យ​បឹង​ត្របែក​, មណ្ឌលសុខភាពចាក់អង្រែក្រោម​, មន្ទីរ​ពេទ្យខ្មែរ-សូវៀត​,
    សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

    សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។
    សូមអរគុណ!

    Share This Post: