PR

រថយន្ត Pickup និង SUV របស់ក្រុមហ៊ុន Maxus បានឆក់យកចំណែកទីផ្សារយ៉ាងឆាប់រហ័សជាមួយនឹងតំលៃដ៏ពិសេសមិនធ្លាប់មាន

BY
Sovann
April 14, 2021

Maxus ដែលមានប្រភពចេញពីគំរូ LDV Maxus របស់ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេស LDV Group បន្ទាប់ពីទទួលបាននូវកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុនរថយន្តដ៏ធំ SAIC ក្នុងឆ្នាំ២០១០។ LDV Maxus គឺជាម៉ូដែលរថយន្តវ៉ែនដែលផលិតដំបូងគេដោយ LDV Limited ហើយយីហោMaxus នេះដែរក៏កំពុងតែអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗរបស់ខ្លួនដោយភាពជឿជាក់។ យីហោមួយនេះក៏បាននាំចូលមកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជាដោយក្រុមហ៊ុន T F Motors (Cambodia) Co., Ltd ហើយក៏កំពុងតែបានដាក់លក់នៅលើទីផ្សារជាមួយរថយន្ត៣ប្រភេទរួមមាន រថយន្តគ្រួសារធុនធំ(SUV) រថយន្តគ្រួសារប្រភេទដឹក(Pickup) និង រថយន្តពហុបំណង (Multi-Purpose Vehicles រឺ MPV)។

រថយន្ត Maxus ត្រួវបានរចនាឡើងយ៉ាងទាក់ទាញជាមួយនឹងកម្រិតស្តង់ដារបច្ចេកវិទ្យាទំនើបៗ ហើយផ្នែកខាងក្នុងត្រូវបានបំពាក់នូវគ្រឿងបង្គុំគុណភាពខ្ពស់ និងបច្ចេកវិទ្យាចុងក្រោយបង្អស់យ៉ាងទាន់សម័យ។ រថយន្ត Maxus នេះដែរបានទាក់ទាញចិត្តរបស់អ្នកប្រើប្រាស់ជាមួយនឹងតំលៃដ៏សមរម្យបំផុតរបស់វា នៅលើទីផ្សារប្រទេសកម្ពុជា ហើយបច្ចុប្បន្នវាបាននឹងកំពុងតែទាញយកចំណែកទីផ្សារនៅកម្ពុជាជាមួយនឹងតំលៃដ៏ពិសេសគ្រប់ម៉ូដែលទាំងអស់រួមមានដូចជា:

– Maxus T60: ដែលវាមានតំលៃចាប់ពី $29,990 ហើយវាជារថយន្ត pickup ដែលមាន២ជម្រើសសម្រាប់ជ្រើសរើស គឺ 2WD និង 4WD ដែលអាចអោយលោកអ្នកជ្រើសរើសតាមតំរូវការជាក់ស្តែង។ Maxus T60នាំលោកអ្នកធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវ មិនថាទៅធ្វើការ រឺធ្វើដំណើរកំសាន្ត បែប off-road នោះទេ។ ជាមួយនឹងកំលាំង 110kW/360Nm និងទំហំម៉ាស៊ីន 2.8T ជាប្រភេទម៉ាស៊ីនម៉ាស៊ូតួបូអាចអូសទាញទំងន់បានរហូតដល់3តោនឯណោះ ដែលវាមានសមត្ថភាពពេញលេញក្នុងការទ្រទ្រង់បន្ទុកការងារ និងការកំសាន្តនាពេលចុងសប្តាហ៍របស់អ្នកបានគ្រប់ពេល។

– Maxus G50: ដែលមានតំលៃចាប់ពី $34,990 វាជាម៉ូដែលមួយដែលផ្តល់នូវផាសុខភាពដល់អ្នកប្រើប្រាស់ជាមួយនឹងកៅអីចំនួន8ដែលវាជាប្រភេទរថយន្តMPV រឺមនុស្សមួយចំនួនហៅថាជាប្រភេទរថយន្ត Mini Van។ ជាមួយនឹងប្រវែងដ៏ល្អអស្ចារ្យរបស់វា បូករួមជាមួយនឹងការរចនាដ៏ទាក់ទាញ វាបានឆក់យកចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់យ៉ាងខ្លាំង។ ចំពោះមុខងារប្រព័ន្ធសុវត្ថិភាព វាបានផ្តល់នូវពោងសុវត្ថិភាពផ្នែកខាងមុខទាំងអ្នកបើកបរនិងអ្នករួមដំណើរ ពោងសុវត្ថិភាពផ្នែកចំហៀង, ប្រព័ន្ធមុខងារទប់លំនឹងរថយន្ត, សេនស័រជំនួយការចូលចតទាំងមុខនិងក្រោយ, កាមេរ៉ាមួយជុំរថយន្តប្រភេទ360-degree, ដំបូលលើបែបPanoramic Sunroof រួមនឹងប្រព័ន្ធចុចបញ្ឆេះរថយន្ត(Start / Stop) និងប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់ ដែលធ្វើអោយអ្នកធ្វើដំណើរប្រកបដោយផាសុខភាព។

– Maxus D60: ដែលមានតំលៃចាប់ពី $42,990 វាជារថយន្តប្រភេទ SUV 7 កៅអីដ៏គួរអោយទាក់ទាញ ជាមួយនឹងប៉ាណាខាងមុខពណ៌ខ្មៅដ៏អំណាច បូករួមទាំងចង្កៀងបំភ្លឺផ្លូវតូចៗយ៉ាងទំនើប ដែលធ្វើអោយផ្នែកខាងមុខរបស់រថយន្តកាន់តែមានភាពពិសេសនិងទាក់ទាញ។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងបែបស្ព័រ ជាមួយនឹងកៅអីពូកស្បែក ហើយវាក៏បានបំពាក់នូវម៉ាស៊ីនតួបូទំហំ1.5T ដែលមានប្រអប់លេខដៃ៦វគ្គ រឺ ៧វគ្គអូតូ ដែលអាចផ្តល់កំលាំងបានដល់166 HP និងកំលាំងរង្វិល 250 Nm។

វាមិនមែនត្រឹមតែមានតំលៃពិសេសនោះទេ គ្រប់ម៉ូដែលទាំងអស់របស់ Maxus ខាងលើគឺបានផ្តល់ជូននូវកំរាលជើង, ការបិទកញ្ចក់ការពារកំដៅថ្ងៃ, ផ្លាកលេខរថយន្ត និងការធានាជូនរយៈពេល 5ឆ្នាំថែមទៀតផង ដែលវាបានបង្កើននូវទំនុកចិត្តខ្ពស់សម្រាប់អ្នកប្រើប្រាស់រថយន្តMaxusដោយគ្មានការព្រួយបារម្ភនោះឡើយ។ វាជាពេលវេលាដ៏ល្អមួយសំរាប់លោកអ្នកក្នុងការទទួលយកបទពិសោធន៍ថ្មីជាមួយរថយន្តMaxus។

សំរាប់ព័ត៌មានលំអិត លោកអ្នកអាចធ្វើការពិភាក្សាជាមួយនឹងទីប្រឹក្សាផ្នែកលក់របស់ពួកគេតាមរយៈលេខទូរស័ព្ទ 017 786 662 រឺ 089 566 653 រឺលោកអ្នកអាចធ្វើការបើកសាកល្បងបាននៅអគារតាំងបង្ហាញរថយន្តMaxusដែលមានទីតាំងនៅ អគារលេខ 207, California House, មហាវិថីសហព័ន្ធរូស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Share This Post: