ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ដំណឹងបន្ទាន់! មន្ត្រីរាជការនៅក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន០៣រូប មានវិជ្ជមានកូវីដ-១៩

    BY Khmernote Media April 14, 2021
    ដំណឹងបន្ទាន់! មន្ត្រីរាជការនៅក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន០៣រូប មានវិជ្ជមានកូវីដ-១៩

    យោងតាមការពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មន្ត្រីរាជការចំនួន០៣រូប របស់ក្រសួងបានជួប និងប៉ះពាល់ ដោយផ្ទាល់ជាមួយសាច់ញាតិ ដែលមានផ្ទុកវីរុសកូវីដ១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបានទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាករកវីរុសកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផល គឺមានវិជ្ជមានវីរុសកូវីដ១៩។

    មន្ត្រីទាំង០៣រូបនេះ មានអត្តសញ្ញាណរួមមានដូចជា៖

    ១- លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក

    ២- លោកស្រី គង់ ចន្ធូ អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល

    ៣- លោក អ៊ុយ សុវណ្ណារ៉ុង ជំនួយការ ឯកឧត្តម វ៉ាស៉ឹម សុរិយា អនុរដ្ឋលេខាធិការ

    Share This Post: