PR

ក្រុម AG Esports និង ក្រុម TAP នឹងធ្វើជាតំណាងប្រទេសកម្ពុជាក្នុងការប្រកួតកីឡាអេឡិចត្រូនិច APAC ROG Masters វគ្គផ្ដាច់ព្រ័ត្រ

BY
Sovann
April 14, 2021

បន្ទាប់ពីការប្រកួតជម្រុះថ្នាក់ជាតិដ៏រំភើបដែលធ្វើឡើងនៅថ្ងៃទី៩ និង ទី១១ ខែមេសា ក្រុម AG Esports ត្រូវបានគ្រងតំណែងជាម្ចាស់ជើងឯកថ្នាក់ជាតិរបស់ប្រទេសកម្ពុជានៃ ROG Masters 2021 ដែលជាការប្រកួតកីឡាអេឡិចត្រូនិចតាមអនឡាញដំបូងនៅអាស៊ីប៉ាស៊ីហ្វិកដែលរៀបចំឡើងដោយ ROG ។

AG Esports Champion

1284″ />

TAP Team First Runner Up

ក្រុម AG Esports ដែលជាម្ចាស់ជើងឯក និងក្រុម TAPដែលជាម្ចាស់ជើងឯករង នឹងក្លាយជាតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតបន្តនៅឯព្រឹត្តិការណ៍អាស៊ីប៉ាស៊ីហ្វិកវគ្គផ្តាច់ព្រ័ត្រ។

នៅក្នុងការប្រកួតនេះមានក្រុមជាច្រើនបានចូលរួមដូចជា ក្រុម Om Berl, ក្រុម YeakSa, ក្រុម The Meow, ក្រុម Wolfency Esport, ក្រុម TAP, ក្រុម Londone Clan, ក្រុម Nior Squad, ក្រុម Dark Legion, ក្រុម​ AG Esports, និង ក្រុម Akatsuki។

ដើម្បីឈ្នះជើងឯកប្រចាំប្រទេសកម្ពុជា ក្រុម AG Esports បានយកឈ្នះក្រុម Akatsuki និងក្រុម TAP រហូតទទួលបានតំណែងជាម្ចាស់ជើងឯក។ រីឯក្រុម TAP វិញបានទទួលតំណែងលំដាប់រង ហើយក៏បានចូលជាតំណាងប្រទេសកម្ពុជាជាមួយនឹង AG Esports ដែរ។
កាលវិភាគក្នុងការប្រគួតផ្ដាច់ព្រ័ត្រក្រុមតំណាងទាំង២ នឹងបន្តជួបគូប្រជែងក្នុងតំបន់ដូចខាងក្រោមដែលបានឈ្នះជើងឯកថ្នាក់ជាតិរៀងៗខ្លួន។​ ការចាប់រង្វាន់ផ្ទាល់សំរាប់ការប្រកួតដណ្តើមពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ ខែមេសានៅក្នុងគេហទំព័រហ្វេសប៊ុក ROG នៅតាមប្រទេសរៀងៗខ្លួនក៏ដូចជានៅក្នុង Discord របស់ការប្រកួត។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងត្រូវបានផ្សាយផ្ទាល់នៅ Twitch Channel: https://twitch.tv/AsusROG

Share This Post: