ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Update-គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ កម្មករសរុបចំនួន ៦៧៩នាក់ហើយ នៅក្នុងរោងចក្រចំនួន២៤ បានឆ្លងកូវីដ១៩

    BY Khmernote Media April 14, 2021
    Update-គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ កម្មករសរុបចំនួន ៦៧៩នាក់ហើយ នៅក្នុងរោងចក្រចំនួន២៤ បានឆ្លងកូវីដ១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង ១០៖០០ កម្មករ-កម្មារិនី សរុបចំនួន​ ៦៧៩នាក់​ នៅក្នុង​រោងចក្រ សរុបចំនួន​ ២៤ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ១៩ ។

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់​មកជាបន្ទាន់។

    សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ។ សូមអរគុណ!

    Share This Post: