កូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញ ទុកពេល៣ថ្ងៃ អោយអ្នកជំងឺកូវីដ ១០នាក់បង្ហាញខ្លន បើមិនដូច្នេះទេនឹងបញ្ជូនសំណុំរឿងទៅតុលាការ

BY
Khmernote Media
April 15, 2021

រដ្ឋបាលរាជធានីភ្នំពេញ  បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់សាច់ញាតិ ឬអ្នកដែលបានស្គាល់អ្នកវិជ្ជមានកូវីដ១៩ ចំនួន១២រូប ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី១១ និងទី១២ ខែមេសា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋវិជ្ជមានបានសហការទំនាក់ទំនងសមត្ថកិច្ចបានចំនួន ០២រូបប៉ុណ្ណោះ នៅសល់អ្នកវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ទៀត ដូចមានរាយនាមខាងក្រោម៖

១- ឈ្មោះ សាំង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ជាអាជីវករផ្សារអូរឫស្សី លក់គ្រឿងកាឡៃ ទីលំនៅបច្ចុប្បន្នផ្ទះ៖ លេខ ១៩ ផ្លូវលេខ ១៦៦ សង្កាត់អូរឫស្សី៣ ខណ្ឌមករា
២- ឈ្មោះ យូ សារី ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៣- ឈ្មោះ វិន ចិត្រ ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៤- ឈ្មោះ ខែ ស្រីខន ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៥- យិន សារិត ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ
៦- ឈ្មោះ តុប មឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្លូវបេតុង ភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ
៧- ឈ្មោះ ជឿត សុជា ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន
៨- ឈ្មោះ ជុន ចាន់ដារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
៩- ឈ្មោះ ជន់ សុខាវតី ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់បឹងព្រលិត ខណ្ឌ៧មករា
១០- ឈ្មោះ រឿន វីរៈ ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សាមីខ្លួន សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើ ប្រញាប់បង្ហាញខ្លួនក្នុងរយៈពេល ៣ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ តទៅ ដើម្បីមកទទួលយកការព្យាបាល ដោយសូមទំនាក់ទំនងមកកាន់លេខ ១២៩៩ ឬ ១១៥។

រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានថា ក្នុងករណីសាមីអ្នកជំងឺទាំង១០នាក់នេះ មិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាពនេះ។ សំណុំរឿងនេះ គឺជាអំពើគេចវេនពីការតម្រូវឱ្យទទួលការព្យាបាល ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០រៀល ហើយផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕

Share This Post: