PR

ASUS ZenBook 14 (UX425) ឡេបថប់ដែលមានរាងស្ដើងជាងគេ និងមានកម្លាំងខ្លាំង

BY
Liny Chan
April 15, 2021

ក្រុមហ៊ុន ASUS បានដាក់បង្ហាញនូវឡេបថប់ស៊េរី ZenBook14 ប្រចាំឆ្នាំ២០២១ មានទំហំ១៤អ៊ីង ដែលមានរាងស្ដើងកម្រាស់តែ 13.9mm តែប៉ុណ្ណោះ រីឯទម្ងន់វិញគឺ 1.13Kg ស្រាលជាងឡេបថប់ដទៃទៀតដែលមានភ្ជាប់ជាមួយរន្ធដោត I/O ដូចជា HDMI, USB Type A, Thunderbolt 4 USB-C និងរន្ធដោតម៉េម៉ូរី microSD cardផងដែរ។ ឡេបថប់ម៉ូឌែលនេះត្រូវបានជាប់ងារជា ឡេបថប់ដែលមានរាងស្ដើងជាងគេរបស់ពិភពលោក (The world’s thinnest 14inch laptops)។

ឡេបថប់ម៉ូឌែលនេះ ត្រូវបានរចនាឡើងសម្រាប់ផ្ដល់ភាពងាយស្រួលនៃការយកទៅតាមខ្លួនហើយម៉ូឌែលនេះក៏មានប្រសិទ្ធភាពនៃថាមពលថ្មមិនគួរឱ្យជឿផងដែររហូតដល់ 21 ម៉ោងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ការសាកក្នុងមួយដង។ នោះមានន័យថាអ្នកអស់បារម្ភហើយដោយអ្នកមិនចាំបាច់យកឆ្នាំងសាកទៅតាមខ្លួនទៀតនោះទេ។ ZenBook 14 (UX425) មានពីរពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ប្រផេះក្រម៉ៅ (Pine Grey) និង ពណ៌ប្រផេះស្រាល (Lilac Mist).

ZenBook 14 (UX425) ជាកុំព្យូទ័រយួរដៃដែលស្តើងជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែអ្វីដែលប្លែកសម្រាប់ទំហំរបស់ឡេបថប់នេះនោះ គឺក្រុមហ៊ុន ASUS នៅតែរួមបញ្ចូលរន្ធដោតI/Oសម្រាប់ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ រន្ធដោតទាំងនោះរួមមាន រន្ធ HDMI និងរន្ធ USB Type-A ចំនួន ២, រន្ធ USB-Thunderbolt 4 ចំនួន ២ដែលមានល្បឿនលឿននិងមានរន្ធដោត កាត microSD សម្រាប់ផ្ទេរទិន្នន័យចល័តបានយ៉ាងងាយស្រួល។ បច្ចុប្បន្ននេះ វាមិនមាននោះទេឡេបថប់ទំហំ១៤ អ៊ីញ មានរាងស្តើងដែលមានផ្តល់ជូននូវរន្ធ I / O ទាំងអស់នេះ។

រន្ធដោត Thunderbolt 4 USB-C ជារន្ធភ្ជាប់ដែលអាចសាកថ្មបានលឿន, និងល្បឿនផ្ទេរទិន្នន័យរហូតដល់ ៤០ Gbps សម្រាប់ការផ្ទេរឯកសារលឿនបំផុត។

ZenBook 14 (UX425) ក៏អាចប្រើជាមួយនឹង ASUS USB-C Easy Chargeបាន ដែលអាចឱ្យអ្នកប្រើប្រាស់សាកបានយ៉ាងងាយស្រួលពីរន្ធ USB-C។ រន្ធសាក USB-C Easy Charge អនុញ្ញាតឱ្យអ្នកប្រើប្រាស់រីករាយនឹងការសាកថ្មដោយប្រើ USB-C Power Delivery ណាមួយដូចជាឆ្នាំងសាកដែលមានថាមពល ៦៥ វ៉ាត់ឬបញ្ចូលថ្មតាមរយៈថ្មចល័ត(Power Bank)។ ដូច្នេះហើយវាពិតជាផ្ដល់ភាពងាយស្រួលខ្លាំងមែនទែនសម្រាប់អ្នកប្រើប្រាស់ក្នុងការធ្វើដំណើរផ្សេងៗ។

ZenBook 14 (UX425) មានអេក្រង់ប្រភេទ NanoEdge ដែលមានរាងបួនជ្រុងភ្លឺនិងច្បាស់ល្អ ធំទូលាយរហូតដល់ ៩០ ភាគរយដែលធ្វើឲ្យបទពិសោធន៍នៃការមើលទស្សនាកាន់តែស៊ីជម្រៅ។ ងាកមកមើលការរចនាក្តារចុចវិញ ឡេបថប់នេះបានបង្កើនទំហំក្តារចុចឲ្យធំជាងមុនដើម្បីផ្ដល់ពិសោធន៍ដល់ការវាយអក្សរកាន់តែមានភាពងាយស្រួល។ ដើម្បីងាយស្រួលក្នុងការវាយអត្ថបទ ឡេបថប់មួយនេះក៏មាន ErgoLift Hinge ដែលរុញក្តារចុចដោយស្វ័យប្រវត្តិឲ្យហើបទៅមុខបន្តិច នៅពេលដែលអ្នកប្រើប្រាស់បើកគំម្រប់ឡេបថប់។ ហើយវាក៏បង្កើតចន្លោះនៅក្រោមឡេបថប់សម្រាប់លំហូរខ្យល់ និងរក្សាតុល្យភាពកម្ដៅរបស់ឡេបថប់ឲ្យបានល្អ។

ដើម្បីងាយស្រួលក្នុងការបញ្ចូលទិន្នន័យ ម៉ូឌែលនេះបានមកជាមួយនូវ ASUS NumberPad 2.0 ដែលជួយបង្កើនផលិតភាពបានយ៉ាងល្អ។ វាគឺជា TouchPad ដែលមានមុខងារពីរគឺ មានប៊ូតុងចុចលេខនៅលើ Touchpad នោះតែម្តង ដោយគ្រាន់តែចុចនៅលើបិទបើក NumberPad នោះ។

នៅផ្នែកខាងលើនៃអេក្រង់មានបំពាក់ដោយកាម៉េរ៉ា IR ដោយគ្រាន់តែស្កេនមុខរបស់អ្នកជំនួសដោយការដាក់លេខសម្ងាត់ និងងាយស្រួលជាមួយ Windows Hello។

ZenBook 14 (UX425) បំពាក់ដោយ CPU ជំនាន់ទី ១១ ជាជំនាន់ចុងក្រោយរបស់ Intel Corei7 ។ ឧបករណ៍ដំណើរការទាំងនេះផ្តល់នូវដំណើរការលឿនជាងមុនរលូននិងឆ្លើយតបខ្ពស់ជាងជំនាន់មុន។ ពួកគេត្រូវបានសហការជាមួយក្រាហ្វិច Intel Iris Xe កម្រិតថ្មីដែលមានអនុភាពធ្វើឲ្យអេក្រង់ដំណើរការបានលឿន និងមានរ៉េមល្បឿនរហូតដល់ 16G ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការបំពេញការងារប្រចាំថ្ងៃ។ ឡេបថប់នេះអាចផ្ទុកទិន្នន័យបានរហូត 512G SSD។ ជាមួយនឹង WiFi 6 (802.11ax) ចុងក្រោយអាចរីករាយនឹងល្បឿនដែលលឿនជាង WiFi 5 ៣ដង។
ខាងក្រោមនេះគឺជាតារាងតម្លៃ និង Spec របស់ ZenBook 14:

សម្រាប់ឡេបថប់របស់ក្រុមហ៊ុន ASUS ទាំងអស់អាចរកជាវបានតាមរយៈហាងដែលជាតំណាងចែកចាយខាងក្រោម៖

– ភ្នំពេញ: https://bit.ly/2Ys1vtS
– សៀមរាប (Siem Reap): https://bit.ly/2XA2RFO
– បាត់តំបង (Battambong): https://bit.ly/2FGi120
– ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG
ឬអាចធ្វើការសាកសួរពីគេហទំព័រហ្វេសបុករបស់ ASUS បានតាមរយៈ៖ https://www.facebook.com/ASUS855

Share This Post: