កូវីដ-១៩

ថ្ងៃទី២ ក្នុងបុណ្យចូលឆ្នាំខ្មែរ និងជាយប់ទី១ នៃការបិទខ្ទប់រាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ជាខ្លាំង

BY
Khmernote Media
April 15, 2021

យោងតាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីម៉ោងសូន្យ នៃថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រយៈពេល២សប្តាហ៍ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយធ្វើការហាមឃាត់មិនអោយប្រជាពលរដ្ឋធ្វើដំណើរចេញពីលំនៅដ្ឋាន និងការជួបជុំនានា ដោយមានការលើកលែងលើប៉ុន្មានចំនុចតែប៉ុណ្ណោះ។

នៅយប់ថ្ងៃទីមួយនៃការអនុវត្តសេចក្តីសម្រេចថ្មីនេះដែរ យើងសង្កេតឃើញថារាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ ដោយប្រជាពលរដ្ឋបានគោរពនូវសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំបានយ៉ាងល្អ។ គួរបញ្ជាក់ផងដែរថានៅព្រឹកមិញនេះក្រសួងសុខាភិបាលបានប្រកាសរកឃើញវិជ្ជមានថ្មីនៅរាជធានីភ្នំពេញចំនួន ២៤៣នាក់ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១៕

Share This Post: