ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ខេត្តកំពង់ធំ រកឃើញបុរសម្នាក់វិជ្ជមានកូវិដ១៩ ជាកម្មករសំណង់នៅភ្នំពេញ ធ្វើដំណើរគេចប៉ុស្តិ៍ត្រួតពិនិត្យត្រលប់មកស្រុកកំណើត

    BY Khmernote Media April 16, 2021
    ខេត្តកំពង់ធំ រកឃើញបុរសម្នាក់វិជ្ជមានកូវិដ១៩ ជាកម្មករសំណង់នៅភ្នំពេញ ធ្វើដំណើរគេចប៉ុស្តិ៍ត្រួតពិនិត្យត្រលប់មកស្រុកកំណើត

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានកូវីដ១៩ លើបុរសម្នាក់ឈ្មោះ ឡេក បញ្ញា អាយុ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក។ បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។

    បុរសដែលវីជ្ជមានជំងឺកូវីដ១៩នេះ ជាកម្មករសំណង់នៅអូឌឹម (ភ្នំពេញ) រស់នៅក្នុងបន្ទប់ជួលម្នាក់ឯង។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ គាត់បានជិះម៉ូតូផ្ទាល់ខ្លួនតែម្នាក់ឯងត្រលប់មកស្រុកកំណើត ដោយបានចូលទិញថ្នាំនៅផ្សារអូឌឹម និងឈប់ចាក់សាំងនៅចោមចៅ រួចក៏បន្តដំណើររហូតដល់ខេត្តកំពង់ធំ ដោយបានគេចប៉ុស្តិ៍ត្រួតពិនិត្យទៅតាមផ្លូវទឹកចា (តាមច្រករណ្តៅថ្ម)។ ពេលមកដល់ផ្ទះនៅម៉ោង១០ព្រឹក គាត់មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេ ដោយសារម្តាយគាត់បានជូនដំណឹងទៅមេភូមិ ហើយក្រុមការងារសុខាភិបាលក៏បាននាំបុរសនេះទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀលភ្លាមៗ។

    Share This Post: