កូវីដ-១៩

រាជធានីភ្នំពេញ មានអ្នកឆ្លងថ្មី ២៣២នាក់ បន្ថែមទៀត ខណៈអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ៤៩៣៨នាក់

BY
Khmernote Media
April 16, 2021

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៦២នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៧៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៣៤៤នាក់នោះ គឺសុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។

ក្នុងចំណោមអ្នកវិជ្ជមានទាំង២៦២នាក់ ក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ២៣២នាក់ មានជនជាតិខ្មែរ ចំនួន ២៣០នាក់ ( ស្ត្រី១១៥នាក់ និងបុរស ១១៥នាក់) និងជនជាតិចិន ចំនួន០១នាក់ ជាបុរស និងជនជាតិវៀតណាម ០១នាក់ ជាបុរស៕

Share This Post: