PR

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរ ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ហ៊ាន លក់អង្ករខាតដើម ជូនពលរដ្ឋ

BY
Khmernote Media
April 17, 2021

ក្នុងសារពិសេសបន្ទាន់របស់ សម្ដេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ២០២១ ទាក់ ទងនឹងការចេញបទបញ្ជាជាថ្មីទៀត ជុំវិញការហាមផ្តាច់ការ ចរាចររបស់ ប្រជាពលរដ្ឋរយៈ ពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត សម្ដេចតេជោ បានសរសើរចំៗ ដល់ផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានលះបង់ធនធាន ទិញអង្ករទុកលក់ចេញខាតដើម ដើម្បីទប់តម្លៃអង្ករឡើងថ្លៃខ្លាំងលើទីផ្សារ។

«ក្រុមហ៊ុនរបស់ ឡេង ណាវ៉ាត្រា បានលក់អង្ករខាតដល់ជាង ៤០ដុល្លារសហរដ្ឋអាមេរិច ក្នុងមួយតោន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលមានតម្រូវការស្បៀងពិតប្រាកដ»។ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងសារសំឡេងពិសេស ល្ងាចថ្ងៃទី១៦ មេសា នេះ។គួរបញ្ជាក់ថា ផ្សារកសិផលធម្មជាតិ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាទីផ្សារដ៏គំរូមួយ ក្នុង ចំណោមអ្នកលក់ទំនិញជាច្រើនផ្សេងៗទៀត ដែលមិនត្រឹមតែ មិន ឆ្លៀត ឱកាស ដំឡើងថ្លៃទំនិញសព្វមុខរបស់ខ្លួនទេ ថែមទាំងហ៊ានលះបង់ ទម្លាក់លុយ ស្វែងរកដៃគូផ្គត់ផ្គង់អង្ករ ដល់រាប់ពាន់តោន ហើយលក់ចេញវិញខាងដើមថែមទៀតផង។

ក្នុងមួយតោន ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា លក់ខាតដើម ដល់ទៅ ៤០ដុល្លារអាមេរិច ដោយតម្លៃមួយប៉ាវ ទម្ងន់ ៥០ គីឡូក្រាម ប្រភេទអង្ករផ្កាម្លិះលេខ២ លក់ជូនអតិថិជនត្រឹមតែ ៧៦,០០០រៀលតែប៉ុណ្ណោះ។ តម្លៃនេះ បើធៀបទៅនឹងតម្លៃអង្ករទាំង លក់រាយ និងលក់បោះដុំ គឺគ្មានឡើយ ព្រោះតម្លៃអង្ករនៅលើទីផ្សារ មួយចំនួនត្រូវឈ្មួញឱកាសនិយម ដំឡើងថ្លៃតាមតែមាត់ខ្លួនថា កន្លែងខ្លះឡើងថ្លៃដល់ មួយបាវជាង ១០ម៉ឺនរៀល ឬចូលជិត ២០ម៉ឺនរៀល ក៏មានដែរ។

ដូច្នេះ សូមបងប្អូនអតិថិជនទាំងអស់ ឈប់បារម្ភពីបញ្ហានេះទៀតទៅ! អតិថិជនអាចកុម្ម៉ង់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគសព្វមុខដទៃទៀត នៅតាមគ្រប់សាខា ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ដោយគ្រាន់តែបញ្ជាទិញតាមអនឡាញ ដោយគ្រាន់តែចូលទៅបញ្ជាក់លេខទូរស័ព្ទ និងទីតាំង លើហ្វេសប៊ុកផេក ផ្សារ ឡេង ណាវ៉ាត្រា ខាងបុគ្គលិកផ្សារនឹងទាក់ទងទៅអតិថិជនវិញមិនខាន៕

Share This Post: