ណេសកាហ្វេ (NESCAFÉ) ផ្សាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជាក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តតាមរយៈការសាទរដ៏រីករាយ
រាជធានីភ្នំពេញ ខែមេសា ឆ្នាំ២០២៦ – ខណៈប្រទេសកម្ពុជាកំពុងអបអរពិធីបុណ្យចូលឆ្នាំថ្មី ណេសកាហ្វេ (NESCAFÉ) បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UFYC) ចូលរួមក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ដោយមានការរៀបចំសកម្មភាពកំសាន្តជាច្រើនគួរជាទីទាក់ទាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យុវជនកម្ពុជាដែលមានភាពរស់រវើកនិងស្វាហាប់។
![]()
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានគេទទួលស្គាល់ទៅលើអត្ថន័យ បន្តជាថ្មី ភាពរួបរួម និងសុទិដ្ឋិនិយម ដែលទាំងនេះគឺស្របទៅនឹងគុណតម្លៃរបស់ម៉ាកផលិតផលណេសកាហ្វេ (NESCAFÉ) ដែលតែងតែជម្រុញអោយមានការគិតវិជ្ជមាននិងការបំផុសគំនិតថ្មីៗ ដើម្បីធ្វើអោយជីវិតមានការវិវត្តកាន់តែប្រសើរនាពេលអនាគត។ ក្នុងកំឡុងពេលប្រារព្ធពិធីនេះ ណេសកាហ្វេ (NESCAFÉ) បានប្រែក្លាយការសម្រាកពិសាកាហ្វេធម្មតាៗ ទៅជាបទពិសោធន៍មិនអាចបម្លេចបាន និងជម្រុញយុវជនកម្ពុជាឱ្យរីករាយនឹងពេលវេលាជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ចាប់ផ្តើមពីការជួបជុំក្នុងសង្គម ការធ្វើដំណើរកំសាន្តតាមដងផ្លូវ រហូតដល់ ការពិសារកាហ្វេរៀងរាល់ព្រឹកដែលមិនអាចខ្វះបាន។

ក្នុងនាមជាម៉ាកផលិតផលដែលទទួលបានទំនុកចិត្តលំដាប់ពិភពលោកមកពីប្រទេសស្វីស និង ជាម៉ាកកាហ្វេដែលប្រជាជនជុំវិញពិភពលោកចូលចិត្តពិសា ណេសកាហ្វេ (NESCAFÉ) សុំធានាទៅលើគុណភាព និងរសជាតិ ក្នុងគ្រប់កែវទាំងអស់ដែលប្រជាជនកម្ពុជាបានពិសា។ ណេសកាហ្វេ (NESCAFÉ) តែងតែផ្តោតការយកចិត្តទុកដាក់ទៅលើរបៀបរបបរស់នៅ និងការផ្សាភ្ជាប់ទំនាក់ទំនងរបស់យុវជន នៅក្នុងប្រទេសកម្ពុជា ដែលនេះបានធ្វើឱ្យ ណេសកាហ្វេ (NESCAFÉ) ក្លាយជាម៉ាកផលិតផលដែលបំផុសគំនិតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។
![]()
ក្នុងអំឡុងពេលនៃការប្រារព្ធពិធីនេះផងដែរ ណេសកាហ្វេ (NESCAFÉ) ក៏បានផ្តល់ភាពរីករាយជូនដល់អតិថិជនវ័យក្មេងរបស់ខ្លួនតាមរយៈសកម្មភាពកំសាន្តនានានៅនឹងកន្លែង ការចូលរួមគួរឱ្យភ្ញាក់ផ្អើសពីសំណាក់តារាល្បីៗដែលមានឥទ្ធិពល លើបណ្ដាញសង្គមអនឡាញ ដូចជា លោក សុធារិទ្ធ កញ្ញា វ៉ាន់ លិញ លោក សុខ សម្បត្តិ លោក សុខលី និង កញ្ញា ហ្វាង ព្រមទាំងគំនិតផ្តួចផ្តើមនៃប្រធានបទឆ្នាំថ្មីពិសេសៗ ដែលជម្រុញអោយពិធីនេះកាន់តែមានភាពរីករាយ និង ភាពចូលរួមខ្ពស់ពីប្រជាជនកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះ គឺដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ណេសកាហ្វេ (NESCAFÉ) ក្នុងការបង្កើតបទពិសោធន៍ពិសាកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរឡើង ខណៈបង្ហាញផងដែរនូវការគោរពទៅដល់ប្រពៃណីជាតិខ្មែរ។
![]()
ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ណេសកាហ្វេ (NESCAFÉ) ផ្តល់គុណតម្លៃខ្ពស់ទៅដល់ យុវវ័យភាព ភាពរីករាយ និងសហគមន៍ភាព ដើម្បីបង្កើតអនុស្សាវរីយ៍ដ៏យូរអង្វែង និងបទពិសោធន៍រីករាយជាមួយគ្នាដ៏មានអត្ថន័យ ជូនដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។
អំពីក្រុមហ៊ុន ណេសត្លេ (NESTLÉ)
ណេសត្លេ (NESTLÉ) គឺជាក្រុមហ៊ុនអាហារ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោក ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៨៥។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺ “បង្កើតអានុភាពថ្មី ដែលចម្រាញ់ចេញពីអាហារនិងភេសជ្ជៈ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់មនុស្សគ្រប់រូប ក្នុងថ្ងៃនេះ និងគ្រប់ជំនាន់នាពេលអនាគត”។ ក្រុមហ៊ុនណេសត្លេ (NESTLÉ) ផ្តល់នូវជម្រើសផលិតផលនិងសេវាកម្មយ៉ាងសម្បូរបែបសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ នៅគ្រប់ដំណាក់កាលនៃជីវិត។ ជាមួយនឹងជម្រើសម៉ាកផលិតផលច្រើនជាង ២,០០០ មុខ ផលិតផលរបស់ណេសត្លេ (NESTLÉ) ក៏រួមបញ្ចូលម៉ាកផលិតផលល្បីៗលំដាប់ពិភពលោកដូចជា NESCAFÉ, NESPRESSO, MILO និង MAGGI ផងដែរ។ ក្រុមហ៊ុនណេសត្លេ (NESTLÉ) មានទីស្នាក់ការកណ្តាលនៅទីក្រុងវេវី (Vevey) ប្រទេសស្វីស ដែលត្រូវបានបង្កើតឡើងអស់រយៈពេល១៦០ឆ្នាំមកហើយ។
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនណេសត្លេ (NESTLÉ) មានផ្តល់ជូននូវជម្រើសផលិតផលណេសកាហ្វេ (NESCAFÉ) យ៉ាងសម្បូរបែបរួមមាន៖ BLEND & BREW, RED CUP, AMERICANO, GOLD និង ភេសជ្ជៈកាហ្វេលាយស្រាប់ជាច្រើនជម្រើស។
សម្រាប់ព័ត៌មានបន្ថែម៖
• បណ្តាញសង្គម Facebook៖ NESCAFÉ Cambodia
• ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ (+855)78 289 974 | sarak@twpr360.com
![]()
![]()




