កូវីដ-១៩
បុគ្គលិកស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ បានកើតកូវីដ១៩ សូមអ្នកពាក់ព័ន្ធជាមួយបុគ្គលិកនោះចាប់ពីថ្ងៃទី១-១៤ ខែមេសា ដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាព
BY Khmernote Media
April 17, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ បុគ្គលិក និងប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEATV) ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកបម្រើការនៅទីតាំងនេះ។

សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!
