ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Update – គិតត្រឹមថ្ងៃទី១៥ ខែមេសា អ្នកឆ្លងកូវីដ១៩នៅផ្សារអូរឬស្សីកើនដល់ ៤០៣នាក់ហើយ

    BY Khmernote Media April 17, 2021
    Update – គិតត្រឹមថ្ងៃទី១៥ ខែមេសា អ្នកឆ្លងកូវីដ១៩នៅផ្សារអូរឬស្សីកើនដល់ ៤០៣នាក់ហើយ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារអូរឫស្សី អ្នកពាក់ព័ន្ធ សរុបចំនួន ៤០៣ នាក់ ត្រូវបានរកឃើញ​វិជ្ជមានមេរោគកូវីដ-១៩ (COVID-19)​ គិតចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ មេសា ឆ្នាំ២០២១។

    សូមអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ដែលមិនទាន់បានទៅធ្វើតេស្ដ សូមទៅធ្វើតេស្ដ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ នៅ៖

    + ​វិទ្យាល័យ​បាក់ទូក​
    + វិទ្យាល័យ​បឹង​ត្របែក​
    + មណ្ឌលសុខភាពចាក់អង្រែក្រោម​
    + មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
    + សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
    + ​វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
    + ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
    + ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
    + មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)
    + មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

    សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!

    Share This Post: