កូវីដ-១៩
Update – គិតត្រឹមថ្ងៃទី១៥ ខែមេសា អ្នកឆ្លងកូវីដ១៩ នៅផ្សារចាស់កើនដល់២៣នាក់ ខណៈចំនួនឆ្លងនៅតាមរោងចក្រ ៣៦ទីតាំង កើនដល់ ៧៨៨នាក់ហើយ
BY Khmernote Media
April 17, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ នៅផ្សារចាស់អ្នកពាក់ព័ន្ធ សរុបចំនួន ២៣ នាក់ ត្រូវបានរកឃើញ វិជ្ជមានមេរោគកូវីដ-១៩ (COVID-19) គិតចាប់ពីថ្ងៃទី៤ ខែមេសា ដល់ ១៥ ខែមេសា ឆ្នាំ២០២១ ។

ហើយអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ទៀតថា ចំពោះករណីកម្មករ-កម្មការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន ៧៨៨នាក់ នៅក្នុងរោងចក្រ សរុបចំនួន ៣៦ ត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
