គិតត្រឹមថ្ងៃទី១៧ ខែមេសា អ្នកឆ្លងកូវីដ១៩ នៅផ្សារដើមគមានចំនួន២១នាក់ហើយ
យោងតាមការបញ្ចាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ១៩ នៅផ្សារដើមគ អ្នកពាក់ព័ន្ធ សរុបចំនួន២១ នាក់ ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ (COVID-19) គិតត្រឹមថ្ងៃទី១៧ មេសា ឆ្នាំ២០២១។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារជាប្រចាំនៅផ្សារដើមគ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ៖

វិទ្យាល័យបាក់ទូក
📌 វិទ្យាល័យបឹងត្របែក
📌 មណ្ឌលសុខភាពចាក់អង្រែក្រោម
📌 មន្ទីរពេទ្យខ្មែរ-សូវៀត
📌 សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
📌 វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
📌 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
📌 ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
📌 មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
