ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រាជធានីភ្នំពេញ មានអ្នកឆ្លងថ្មី ៤៩៣នាក់ បន្ថែមទៀត ខណៈអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ៥៨៤៦នាក់

    BY Khmernote Media April 18, 2021
    រាជធានីភ្នំពេញ មានអ្នកឆ្លងថ្មី ៤៩៣នាក់ បន្ថែមទៀត ខណៈអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ៥៨៤៦នាក់

    នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន៦១៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦១៨នាក់នោះ គឺសុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។

    ក្នុងចំណោមអ្នកវិជ្ជមានទាំង ៦១៨នាក់ ក្នុងនោះមានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញរហូតដល់ទៅ ៤៩៣នាក់ មានជនជាតិខ្មែរ ចំនួន ៤៨៤នាក់ ( ស្ត្រី៣០៨នាក់ និងបុរស ១៧៦នាក់) និងជនជាតិចិន ចំនួន០៧នាក់ (ស្ត្រី០២នាក់ បុរស០៥នាក់) និងជនជាតិហ្វីលីពីន ០១នាក់ ជាស្ត្រី និងជនជាតិអាមេរិក ០១នាក់ ជាបុរស៕

    Share This Post: