ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Update – ត្រឹមថ្ងៃទី១៧ ខែមេសានេះ ករណីផ្ទុះឆ្លងកូវីដ១៩នៅតាមរោងចក្រកើនឡើងដល់ ៩៧៣នាក់ហើយ

    BY Khmernote Media April 18, 2021
    Update – ត្រឹមថ្ងៃទី១៧ ខែមេសានេះ ករណីផ្ទុះឆ្លងកូវីដ១៩នៅតាមរោងចក្រកើនឡើងដល់ ៩៧៣នាក់ហើយ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​ កូវីដ១៩ នៅតាមរោងចក្រ មានកម្មករ-កម្មការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ៩៧៣នាក់​ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់​មកជាបន្ទាន់។

    សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ។ សូមអរគុណ!

    Share This Post: