ច្រើនមែនទែន! ក្នុង១ថ្ងៃឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី រហូតដល់ ២៦១,៥០០ ករណី ខណៈរដ្ឋាភិបាលកំពុងព្យាយាមដាក់គ្រែបន្ថែមទៀតដើម្បីទទួលអ្នកជំងឺ
- BY
- autoadmin
- April 19, 2021
ក្រសួងសុខាភិបាលឥណ្ឌាបានធានាដល់ពលរដ្ឋរបស់ខ្លួនថា ពួកគេនឹងដាក់បន្ថែមនូវគ្រែជាច្រើនទៀតនៅតាមមន្ទីរពេទ្យរដ្ឋ សម្រាប់ទុកទទួលអ្នកជំងឺ COVID-19 បើទោះបីជាប្រទេសនេះប្រឈមនឹងការកើនឡើងនូវករណីជំងឺ COVID-19 ច្រើនយ៉ាងណាក៏ដោយ។ ជាក់ស្ដែងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសនេះបានកត់ត្រានូវករណីជំងឺ COVID-19 ថ្មីរហូតដល់ទៅ ២៦១,៥០០ ករណី ដែលជាតួលេខច្រើនបំផុតមិនធ្លាប់មានពីមុននោះទេ។ ក្នុងនោះគឺទីក្រុងដេលីបានរាយការពីការឆ្លងថ្មីច្រើនជាងគេ ជាមួយនឹងករណីថ្មីចំនួន ២៥,៥០០ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ក្រសួងបាននិយាយថា មន្ទីរពេទ្យជាធម្មតាត្រូវបានទុកដោយឡែកសម្រាប់បុគ្គលិកក្រសួង ហើយក្រុមហ៊ុនក្នុងវិស័យសាធារណៈនឹងអាចប្ដូរទៅជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 វិញ ជាមួយនឹងឧបករណ៍ជំនួយផ្សេងៗ។ កិច្ចខិតខំប្រឹងប្រែងនេះបានបង្ហាញថា ពួកគេនៅមិនទាន់មានបញ្ហាកង្វះគ្រែព្យាបាលនៅឡើយទេ ហើយក្រសួងក៏បានដាក់បន្ថែមនូវរថភ្លើងពិសេសមួយ ដែលនឹងអាចដឹកជញ្ជូនអុកស៊ីហ្សែនទៅកាន់រដ្ឋដែលត្រូវការឱ្យទាន់ពេលវេលា។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាគឺជាប្រទេសមានការឆ្លងជំងឺ COVID-19 ច្រើនបំផុតទី២ នៅលើពិភពលោកនេះ ហើយសព្វថ្ងៃគឺកំពុងប្រឈមនឹងករណីថ្មីៗដែលមានកាន់តែច្រើនជាងមុនទៅទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






