ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរឹតបន្តឹងការត្រួតពិនិត្យគ្រប់ឧទ្យានក្នុងក្រុងបាងកក ដោយសារគូស្នេហ៍ឧស្សាហ៍យកតំបន់ឧទ្យានទាំងនោះធ្វើជាកន្លែងឡើងឋានសួគ៌ញយដងពេក

    BY Khmernote Media August 16, 2018
    ថៃរឹតបន្តឹងការត្រួតពិនិត្យគ្រប់ឧទ្យានក្នុងក្រុងបាងកក ដោយសារគូស្នេហ៍ឧស្សាហ៍យកតំបន់ឧទ្យានទាំងនោះធ្វើជាកន្លែងឡើងឋានសួគ៌ញយដងពេក

    ថៃ៖ នាយកដ្ឋានបរិស្ថានរបស់ថៃបានប្រកាសកាលពីពេលថ្មីៗនេះថា នឹងរឹតបន្តឹងការត្រួតពិនិត្យឧទ្យានសាធារណៈឲ្យបានខ្ពស់ជាងមុន បន្ទាប់ពីគេបានរកឃើញស្រោមអនាម័យ ដែលគេប្រើរួចជាច្រើនត្រូវបានគេបោះចោលពេញសួន និងវាលស្មៅក្នុងឧទ្យានជាច្រើនកន្លែងក្នុងទីក្រុងបាងកក។ បើយោងតាមលោក Wullaya Wattanarat ​​​​​​ប្រធាននាយដ្ឋានខាងលើបានឲ្យដឹងថា ក្រុមការងាររបស់លោកនឹងបំពាក់កាំមេរ៉ាឲ្យបានច្រើនជាងមុនទ្វាដង ជាពិសេសនៅកន្លែង ដែលមានគូស្នេហទៅកំសាន្តជាញឹកញាប់ ដើម្បីទប់ស្កាត់មិនឲ្យពួកគេលួចរួមភេទជាមួយគ្នានៅទីនោះបាន។ ​​​​​​

    ប្រធាននាយដ្ឋានរូបនេះបានឲ្យដឹងដែរថា ​នៅក្នុងទីក្រុងបាងកកទាំងមូល មានឧទ្យានសាធារណៈចំនួន៣៧កន្លែង ហើយគ្រប់សួនទាំងអស់នឹងត្រូវទទួលបានការរឹតបន្តឹងការត្រួតពិនិត្យដូចៗគ្នា។ ការរឹតបន្តឹងខាងលើននេះត្រូវបានគេហៅថា យុទ្ធនាការទប់ស្កាត់ការរួមភេទសាធារណៈ។ សូមបញ្ជាក់ថា កន្លងមកនៅក្នុងឧទ្យានសាធារណៈក្នុងក្រុងបាងកកមានទាំងប្រជាជនថៃ និងបរទេសជាច្រើននាក់បានលួចទៅរួមភេទជាមួយគ្នានៅទីនោះ មានទាំងការរួមភេទតាមមាត់  និងការរួមភេទជាក្រុមទៀតផង ហើយជាធម្មតាគេរកឃើញស្រោមអនាម័យប្រើរួចប្រមាណជា ១០ ទៅ ៣០ នៅលើវាលស្មៅក្នុងឧទ្យានសាធារណៈទាំងនោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay