ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាយុទើបតែ១៣ឆ្នាំសោះ កាន់កាប់តំណែងជា CEO ទៅហើយ

    BY Khmernote Media August 15, 2018
    អាយុទើបតែ១៣ឆ្នាំសោះ កាន់កាប់តំណែងជា CEO ទៅហើយ

    ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់បានក្លាយទៅជានាយកប្រតិបត្តិ (CEO) ដ៏វ័យក្មេង និងបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមអង់គ្លេស។ ក្មេងប្រុសរូបនេះមានឈ្មោះថា Jenk Oz ជាម្ចាស់គេហទំព័រ iCoolKid ដែលជាគេហទំព័រផ្តល់ព័ត៌មានថ្មីចុងក្រោយអំពីម៉ូតសំលៀកបំពាក់ សកម្មភាពកំសាន្ត តន្ត្រី និងនិន្នាការថ្មីៗសម្រាប់ក្មេងៗ ដែលមានអាយុពី ៨ ដល់ ១៥ ឆ្នាំ។

    ការពិតទៅក្រុមហ៊ុនគេហទំព័រមួយនេះត្រូវបានបង្កើតដោយឪពុកម្តាយរបស់កុមារ Jenk Oz តែដោយសារគេហទំព័រមួយនេះមាននិន្នាការទាក់ទាញការចាប់រម្មណ៍ពីក្រុមក្មេងៗនោះ ទើបពួកគេសម្រេចប្រគល់តំណែងនាយកប្រតិបត្តិឲ្យទៅកុមារ Jenk Oz តែម្តង ដើម្បីបង្កើនអាចាប់រម្មណ៍ឲ្យបានច្រើន។ គិតមកទល់នឹងពេលនេះ គេហទំព័រ iCoolKid​ មានអ្នកចូលមើលជាមធ្យម ៥,០០០ នាក់ ក្នុងមួយថ្ងៃ និងមានអ្នក Follow ចំនួន ១៤០,០០០ នាក់ និងមានបុគ្គលិកសរុបចំនួន ៥ នាក់ ដែលក្នុងចំណោមបុគ្គលិកទាំងនោះក៏មានម្តាយឪពុករបស់ Jenk Oz ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay