ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Update – ចំនួនសរុបអ្នកវិជ្ជមានកូវីដ-១៩ ក្នុងតំបន់រោងចក្រ បានកើនដល់ ១០២៣នាក់

    BY Khmernote Media April 19, 2021
    Update – ចំនួនសរុបអ្នកវិជ្ជមានកូវីដ-១៩ ក្នុងតំបន់រោងចក្រ បានកើនដល់ ១០២៣នាក់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅតាមរោងចក្រ កម្មករ-កម្មការិនី និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ១,០២៣នាក់​ ត្រូវបានរកឃើញ ​វិជ្ជមាន​កូវីដ១៩ គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ និងលើកទឹកចិត្តដល់ បងប្អូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា​ ឬអ្នកលក់ដូរ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមិនទាន់បានមកផ្ដល់សំណាក សូមមេត្តារួសរាន់​មកជាបន្ទាន់។

    សម្រាប់អ្នកដែលបានមកយកសំណាករួចហើយ សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ។ សូមអរគុណ!

    Share This Post: