កូវីដ-១៩

រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ មានទាំងកម្មកររោងចក្រនៅភ្នំពេញបានមកដល់ផ្ទះ ហើយដើរលេងផ្ទះអ្នកជិតខាងទៀត

BY
srey nuch
April 20, 2021

ខេត្តកំពង់ចាម៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់ លើបុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ និងស្តី្រជនជាតិខ្មែរ អាយុ២៧ឆ្នាំ អាយុ២៦ឆ្នាំ និងកុមារី អាយុ៨ឆ្នាំ រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នោថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានទទួលលទ្ធផលបញ្ជាក់បីវិទ្យាស្ថានសុខភាពសាធារណៈពីករណីកូវីដ-១៩ លើអ្នកជំងឺទាំង០៤នាក់ ក៏បានចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល ធ្វើការបញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកជំងឺដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីខាងលើនេះ។

សូមអានសារលិខិតដូចខាងក្រោម៖

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall

Share This Post: