ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងសុខាភិបាល បញ្ជាក់ថា ស្ត្រីជនជាតិខ្មែរ អាយុ៥៧ឆ្នាំម្នាក់ ដែលកើតជំងឺកូវីដ១៩ គឺទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនមែនដោយសារកូវីដទេ

    BY Khmernote Media April 20, 2021
    ក្រសួងសុខាភិបាល បញ្ជាក់ថា ស្ត្រីជនជាតិខ្មែរ អាយុ៥៧ឆ្នាំម្នាក់ ដែលកើតជំងឺកូវីដ១៩ គឺទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនមែនដោយសារកូវីដទេ

    យោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលបានឲ្យដឹងថា មានស្ត្រីជនជាតិខ្មែរ អាយុ៥៧ឆ្នាំ រស់នៅឃុំសង្កែសាទរ ស្រុកឪវ៉ាល់ ខេត្តកំពង់ស្ពឹ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយសារមានគ្រោះថ្នាក់ចរាចរណ៍ត្រូវក្បាលធ្ងន់ធ្ងរ សន្លប់បាត់ស្មារតី តម្រូវឲ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនដង្ហើម រួមទាំងមានប្រវត្តិជំងឺទឹកនោមផ្អែមប្រចាំកាយ។

    បន្ទាប់ពីរកឃើញវិជ្ជមានវីរុសកូវីដ១៩ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមណ្ឌលព្យាបាលចាក់អង្រែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ២៥នាទី រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានគាំងបេះដូង គ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង ប៉ុន្តែមិនអាចជួយអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១២ និង៥៧នាទី។

    តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីខាងលើបានស្លាប់បាត់បង់ជីវិត ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ រួមជាមួយនឹងជំងឺទឹកនោមផ្អែមប្រចាំ នៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះឡើយ៕

    Share This Post: